Thmey Thmey 25
វគ្គសិក្សា «បច្ចេកទេសសំណេរ និងផលិតវីដេអូ» សម្រាប់ស្ថាប័នរដ្ឋ និងអង្គការ
05/12/2022 9:00 am សៀមរាប

សៀមរាប៖ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com), Cambodianess.com និងសាលាសិល្បៈសហសម័យ (Blue Art Center) នៅទីក្រុងសៀមរាប នឹងរៀប​ចំវគ្គ​បណ្តុះ​បណ្តាលស្តីពីបច្ចេកទេសសំណេរ និងបច្ចេកទេសផលិតវីដេអូតាមទូរសព្ទដៃ។

តើហេតុអ្វីចាំបាច់រៀនជំនាញសំណេរ? រៀនថត និងកាត់តវីដេអូតាមទូរសព្ទដៃ? តាមពិតទៅ ដើម្បីឲ្យសារដែលផ្ញើចេញទៅកាន់មហាជនមានឥទ្ធិពល និងមានប្រសិទ្ធិភាពលើ​អារម្មណ៍​របស់ពួកគេ។ គុណភាពនៃសំណេរ និងគុណភាពនៃរូបភាព គឺជារឿងសំខាន់ និងចាំ​បាច់បំផុត។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងចំណេះធ្វើមួយចំនួន​ដូចតទៅសម្រាប់ស្ថាប័នឯកជន, រដ្ឋ, អង្គការក្រៅរដ្ឋាភិបាល និងជាពិសេស សម្រាប់អ្ន​ទទួលបន្ទុកខ្លឹមសារសនៅលើបណ្តាញសង្គម។ ចំណេះដឹងទាំងនោះជារួមមាន៖

១)-បង្កើតខ្លឹមសារ

ទី២)-ចេះជ្រើសរើសមុំ(មុម)ដើម្បីសរសេរ និងថតជាវីដេអូ

ទី៣)-ចេះរបៀបសរសេរអត្ថបទច្រើនទម្រង់

ទី៤)-ចេះថត និងកាត់តវីដេអូតាមទូរសព្ទដៃ

ទី៥)-ចេះគ្រប់គ្រង និងយល់ដឹងពីឥទ្ធិពលនៃសារដែលផ្ញើចេញទៅកាន់មហាជន

វគ្គសិក្សានេះមានរយៈពេល២ថ្ងៃ គឺថ្ងៃ​ទី​៩ និង១០ធ្នូ២០២២​នៅសាលាសិល្បៈសហសម័យ នៅទីក្រុងសៀមរាប, ខេត្ត​សៀមរាប។ គ្រូបណ្តុះបណ្តាល​មានជនជាតិបរទេស និងជន​ជាតិខ្មែរ ដែលមានបទ​ពិសោធន៍​ក្នុងវិស័យសំណេរជាច្រើនទសវត្សរ៍៕

 

 

ដោយ៖ ThmeyThmey25 © រក្សាសិទ្ធិដោយ thmeythmey25.com