Thmey Thmey 25
ឱកាសបង្កើនសមត្ថភាពជាម្ចាស់អាជីវកម្ម៖ រៀនពីអ្នកជំនាញរហូតដល់ទៅ៣៥នាក់ដោយឥតគិតថ្លៃ
17/11/2022 11:30 am ភ្នំពេញ ភ្នំពេញ៖ កម្មវិធីសហគ្រិនស្រ្តីក្នុងយុគសម័យឌីជីថល ជាកម្មវិធីដំបូងបង្អស់ក្នុងដែលធ្វើឡើង ជាលក្ខណៈស៊េរីទៅតាមកាលវិភាគដល់ទៅ ៧ ថ្ងៃជាប់គ្នា ហើយផ្តោតសំខាន់ទៅលើការជជែក ដំណោះស្រាយ និងវិធីសាស្រ្តដែលអាចនឹងចាំបាច់ក្នុងដំណើរការអាជីវកម្មសម្រាប់ខ្នាតតូចបំផុត តូច និងមធ្យម។ 

ហេតុអ្វីត្រូវចូលរួម? 
•    បានស្គាល់អ្នកជំនាញក្នុងផ្នែកទីផ្សារ គ្រប់គ្រង សុវត្ថិភាពឌីជីថល និងហិរញ្ញវត្ថុ 
•    ចូលរួមដោយឥតគិតថ្លៃនឹងគ្រប់កម្មវិធីរយៈពេល ៧ ថ្ងៃពេញ
•    ឱកាសក្នុងការផ្ទៀងផ្ទាត់នូវការប្រតិបត្តិលើអាជីវកម្មរបស់ខ្លួន
•    ចាប់យកដំណោះស្រាយឬ រៀបចំគោលដៅសម្រាប់ពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួន។ 
•    បង្កើនសមត្ថភាពផ្ទាល់ខ្លួន ឬបុគ្គលិកដើម្បីឲ្យអាជីវកម្មដំណើរការបានល្អ 

កុំភ្លេច! កម្មវិធីនេះនឹងធ្វើឡើងដល់ ៧ ថ្ងៃចាប់ពីថ្ងៃទី២៧ ខែវិច្ឆិការហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២២ ក្នុងមួយថ្ងៃមានរហូតដល់ ៥ កម្មវីធីតូចៗដែលមានប្រធានបទចម្រុះពីមួយទៅមួយ ហើយក្នុងមួយវគ្គមានរយៈពេល១ ម៉ោង។ ឱកាសបែបនេះមានតែម្តងទេណ៎ា! 

របៀបនៃការចូលរួម៖ អ្នកប្រើប្រាស់ទាំងអស់តម្រូវឲ្យចូលចុះឈ្មោះទុកជាមុនពីឥឡូវនេះតទៅតាមរយៈលីងនេះ https://bit.ly/women_digipreneurs_festival_tt ហើយចូលតាមដានកាលវិភាគរបស់កម្មវិធីទៅតាមថ្ងៃនីមួយៗ និងតាមម៉ោងដើម្បីធានាមិនខកខាន។ ទាំងការចុះឈ្មោះ និងចូលតាមដានគឺចូលក្នុងលីងតែមួយនេះប៉ុណ្ណោះ!


•    ព័ត៌មានបន្ថែមកុំភ្លេចតាមដានហ្វេសប៊ុកផេករបស់ SHE Investments នៅទីនេះ
•    អាចចូលមើលរបៀបចុះឈ្មោះឬ មើលតាមរូបភាពខាងក្រោម 
ដោយ៖ TTN25 © រក្សាសិទ្ធិដោយ thmeythmey25.com