Thmey Thmey 25
អាជ្ញាធរស្រុកកំពង់ត្រឡាច ផ្អាកចរាចរណ៍លើកំណាត់ផ្លូវលេខ១៥២ បណ្តោះអាសន្ន
05/10/2022 5:00 pm ភ្នំពេញ

ដោយ៖ជិន សុវណ្ណដាវីត

ភ្នំពេញ៖  អាជ្ញាធរ បានបិទការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវត្រង់កំណាត់ផ្លូវលេខ១៥២​ នៅចន្លោះចាប់ពីភូមិចំបក់ផ្អែម ទៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបណ្ដោះអាសន្ន   ដោយសារទឹកទន្លេហក់ឡើងខ្ពស់ បណ្ដាលឱ្យលិចផ្លូវមិនអាចធ្វើដំណើរបាន។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់ត្រឡាច នៅថ្ងៃទី១៤ ខែតុលានេះ  អាជ្ញាធរក៏បានរៀបចំ ស្រឡាងដរទទឹងឯកជនចំនួន២កន្លែង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋដែលចាំបាច់ត្រូវឆ្លងកាត់។ ក្នុងនោះរួមមាន នៅផ្លូវចូលទៅឡឥដ្ឋលោក ប៉ែន ចាន់ដារិទ្ធិ​ និង​ផ្លូវចូលទៅទួលព្រះរាម៕

 

ដោយ៖ ជិន សុវណ្ណដាវីត © រក្សាសិទ្ធិដោយ thmeythmey25.com