Thmey Thmey 25
តំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២៥-៣១ ឧសភា 
24/05/2022 10:36 am ភ្នំពេញ ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៥-៣១ ឧសភា  កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ម្រិតខ្សោយទៅបង្គួរ។ ស្ថានភាពបែបនេះបណ្ដាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយភាគខាងជើងប្រទេសថៃ ឡាវ ជាមួយខ្យល់មូសុងនិរតីកម្រិតមធ្យម។


ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី២៥ដល់៣១ ខែឧសភា កម្ពុជានឹងមានភ្លៀងធ្លាក់កម្រិតខ្សោយទៅបង្គួរ។ ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់ទំនាបកណ្ដាល ក្នុងបណ្ដារាជធានី-ខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតតិចទៅបង្គួរ និងលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ជាមួយគ្នានេះតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកឯ តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា៕ 
 

 
ដោយ៖ ប៉ូ សុភា © រក្សាសិទ្ធិដោយ thmeythmey25.com