Thmey Thmey 25
កម្មករ៣នាក់ស្លាប់​ ដោយសារដាច់ជណ្តើរយោង នៅការដ្ឋានសំណង់មួយកន្លែង ក្នុងក្រុងព្រះសីហនុ
20/05/2022 11:00 am ព្រះសីហនុ
ដោយ: អ៊ូ សុខមាន (OU Sokmean)

កម្មករ៣នាក់ស្លាប់ ​ ក្នុងហេតុការណ៍ធ្លាក់ដាច់ជណ្តើរយោងពីជាន់ទី១៥នៅការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ​នាព្រឹកថ្ងៃទី២០ឧសភា។ នេះជាព័ត៌មានបឋមដែលលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ផ្តល់ឱ្យសារព័ត៌មានថ្មីៗតាមទូរសព្ទ។

លោក ឡុង ឌីម៉ង់ ​បានបញ្ជាក់ថា ក្រៅពីកម្មករ៣នាក់ស្លាប់ហើយនោះ ក៏មានកម្មករ២នាក់រងរបួស ផងដែរ។ បើតាមអភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ​រូបនេះ សម្ភារៈដែលបម្រើដល់ការដ្ឋានសំណង់ នៃកន្លែងកើតហេតុនោះ  គឺមានសភាពចាស់ទ្រុឌទ្រោម  ព្រោះតែការដ្ឋាននេះ​បានផ្អាកការដំណើរយូរមកហើយ។
 
លោក ឡុង ឌីម៉ង់ បាននិយាយដូច្នេះ៖ «បច្ចុប្បន្នយើងកំពុងរង់ចាំរបាយការណ៍លម្អិត និងស្រាវជ្រាវបន្ថែមទៀត»៕ 
ដោយ៖  អ៊ូ សុខមាន (OU Sokmean) © រក្សាសិទ្ធិដោយ thmeythmey25.com