Thmey Thmey 25
​និស្សិតកសិកម្មពីវៀតណាម ពេជ្រ វិសាល ចង់ឱ្យ SMEs ប្រើសម្ភារវេចខ្ចប់Eco-Friendly ដែលជួយ​​​ទាំងបរិស្ថាននិងសង្គ​ម
28/04/2022 11:15 am ភ្នំពេញ

ដោយ៖ សុង សុធាវី

ភ្នំពេញ៖ សហស្ថាបនិក The Boxes លោក ពេជ្រ វិសាល បានបង្កើតវេបសាយ រចនាប្រអប់វេចខ្ចប់​បរិស្ថាន និងមានលក្ខណៈខ្មែរបែបទំនើប ដើម្បីផ្តល់ភាពងាយស្រួលដល់​ម្ចាស់អាជីវកម្ម អាចសម្ភារៈវេចខ្ចប់​ដែលខ្លួនចង់បាន។ តាមរយៈបទសម្ភាសន៍ ជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ និស្សិតដែលទើបបញ្ចប់ការសិក្សារជំនាញកសិកម្មពីប្រទេសវៀតណា​ម​ រូ​បនេះ បានជំរុញឱ្យម្ចាស់អាជីវកម្មក្នុងស្រុក ងាកមកប្រើប្រាស់ប្រអប់វេចខ្ចប់បែបបរិស្ថានឱ្យកាន់តែច្រើន ដើម្បីចូលរួមជួយដល់បរិស្ថានផង​ និងផ្តល់ឱកាសដល់យុវជនខ្មែរជំ​នាន់ ក្រោយ នាំយកនូវគំនិតច្នៃប្រឌិតរបស់ខ្លួន ចូលទៅក្នុងទីផ្សារក្នុងស្រុកផង។

លោក ពេជ្រ វិសាល ជាសហស្ថាបនិក The Boxes ដែលជាវេបសាយផ្តល់សេវាកម្មរចនាប្រ​អប់​វេចខ្ចប់បែបបរិស្ថាន(Eco-Friendly)។ លោក ពេជ្រ វិសាល បានបញ្ជាក់ប្រាប់កម្មវិធី«គំនិតថ្មី»ថា អាជីវកម្មមួយនេះត្រូវបានបង្កើតឡើង ដើម្បីភាពងាយស្រួលដល់ម្ចាស់សហគ្រាស ធុនតូច និងមធ្យម​ក្នុងស្រុក ឱ្យពួកគាត់អាចរចនាប្រអប់វេចខ្ចប់ដោយខ្លួនឯង។ មិនតែប៉ុណ្ណោះ ​The Boxes​ ក៏ព្យាយាមបញ្ចូលនូវអត្តសញ្ញាណខ្មែរទៅក្នុងការរចនារបស់ខ្លួនផងដែរ ដែលនឹងធ្វើឱ្យសម្ភារវេចខ្ចប់ដែលអតិថិជនទទួលបាន មានលក្ខណៈខ្មែរ តែទាន់សម័យ​។
 

លោក ពេជ្រ វិសាល សហស្ថាបនិក The Boxes..

បុរសវ័យ ២៥ឆ្នាំ ដែលទើបបញ្ចប់ការសិក្សាជំនាញកសិកម្មពីប្រទេសវៀតណាមរូបនេះ ក៏លើកទឹកចិត្តឱ្យ​ម្ចាស់អាជីវកម្មទាំងអស់ ងាកមកប្រើប្រាស់សម្ភារវេចខ្ចប់បែបបរិស្ថាននេះឱ្យកាន់តែច្រើនដែរ​ ដែលវាមិនត្រឹមតែចូលរួមកាត់បន្ថយការប្រើប្រាស់​ប្លាស្ទិកនៅកម្ពុជានោះ​ទេ ជួយ​ជំរុញឱ្យមាន​ការស្រាវជ្រាវ​​លើសម្ភារវេចខ្ចប់ដែលកាត់បន្ថយការប៉ះពាល់​​បរិស្ថាននៅកម្ពុជាកាន់តែច្រើនផងដែរ។ លោក ពេជ្រ វិសាល បន្ថែមដូច្នេះ៖ «ខ្ញុំឃើញព័ត៌មានជាច្រើនទាក់ទងនឹងប្រភេទថង់ប្លាស្ទិកដែលធ្វើពីរុក្ខជាតិ ធ្វើពីម្សៅពោត ម្សៅមីអីចឹង គឺនៅស្រុកខ្មែរយើង នៅសាលាភូមិន្ទ(កសិកម្ម)មានធ្វើ មានស្រាវជ្រាវ ប៉ុន្តែអត់ទាន់ឃើញមានផ្សព្វផ្សាយលក់។ ក្នុងនាមខ្ញុំជាអ្នករៀនកសិកម្ម ជាអ្នកស្រាវជ្រាវ ខ្ញុំមានជំនាញស្រាវជ្រាវដែរ ខ្ញុំយល់ឃើញថា ការស្រាវជ្រាវសំខាន់ ប៉ុន្តែការធ្វើ(ឱ្យ)ការស្រាវជ្រាវហ្នឹង Apply​(ប្រើប្រាស់)ទៅក្នុងសង្គម ក៏រឹតតែសំខាន់ទៀត។ បើសិនស្រាវជ្រាវហើយ អត់មានអ្នកយកទៅ Apply​ ក៏វាអត់ន័យដែរ»។
 
សម្រាប់ សហស្ថាបនិក The Boxes ការប្រើប្រាស់ និងគាំទ្រអាជីវកម្មបង្កើតថ្មី ក៏ជាការបើកផ្លូវឱ្យធនធានយុវជនខ្មែរជំនាន់ក្រោយ នាំយកនូវគំនិតធុរកិច្ច​ថ្មីៗ មកកាន់ទីផ្សារក្នុងស្រុក និងឈានទៅប្រកួតប្រជែងក្នុងទីផ្សារក្រៅប្រទេសផងដែរ៕
 

លោក ពេជ្រ វិសាល សហស្ថាបនិក The Boxes..

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី  អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក ពេជ្រ វិសាល ដូចតទៅ៖
 

 
The Boxes ជំរុញឱ្យ SMEs ប្រើសម្ភារៈវេចខ្ចប់Eco-Friendly ដែលជួយទាំងបរិស្ថាន និងសង្គម

The Boxes ជំរុញឱ្យ SMEs ប្រើសម្ភារៈវេចខ្ចប់Eco-Friendly ដែលជួយទាំងបរិស្ថាន និងសង្គម ======= សហស្ថាបនិក The Boxes លោក ពេជ្រ វិសាល បានបង្កើតវេបសាយ រចនាប្រអប់វេចខ្ចប់បរិស្ថាន និងមានលក្ខណៈខ្មែរបែបទំនើប ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម អាចរចនាសម្ភារៈវេចខ្ចប់ដែលខ្លួនចង់បាន។ និស្សិតទើបបញ្ចប់ការសិក្សាជំនាញកសិកម្មពីប្រទេសវៀតណាមរូបនេះ បានជំរុញឱ្យម្ចាស់អាជីវកម្មក្នុងស្រុក ងាកមកប្រើប្រាស់ប្រអប់វេចខ្ចប់បែបបរិស្ថានឱ្យកាន់តែច្រើន ដើម្បីជួយដល់បរិស្ថាន និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ នាំយកគំនិតច្នៃប្រឌិតរបស់ខ្លួនចូលទីផ្សារក្នុងស្រុក។ តើលោក ពេជ្រ វិសាល អាចដំណើរការអាជីវកម្មនៅក្នុងដៃដោយបត់បែននូវសមត្ថភាពខ្លួនឯងដូចម្តេច? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញលោក ពេជ្រ វិសាល ចូលរួមជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង លោក ពេជ្រ វិសាល សហស្ថាបនិក The Boxes ជាមួយកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ #ThmeyThmey #ThmeyThmey25 #ថ្មីៗ ផលិតដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ សម្ភាស៖ សុង សុធាវី ថត៖ ងាវ ច័ន្ទគ្រឹស្នា កាត់ត៖ ងាវ ច័ន្ទគ្រឹស្នា -- ThmeyThmey Social Media: Youtube: https://bit.ly/2RNzknr Instagram: https://bit.ly/32QSFup Twitter: https://bit.ly/3iTsTuS Web: https://bit.ly/3hPEU3q Facebook: https://bit.ly/2FGyvKY

Posted by Thmey Thmey on Monday, April 25, 2022

 
ដោយ៖ សុង សុធាវី © រក្សាសិទ្ធិដោយ thmeythmey25.com