Thmey Thmey 25
ទីកន្លែង​កម្សាន្ត​មួយ​ដែល​ទេសចរ​មិនគួរ​មើលរំលង​លើ​ទឹកដី​អង្គរ​
25/05/2022 3:00 pm សៀមរាប ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ដែល​ជាទី​សក្ការ​ផង និង​មាន​កន្លែង​កម្សាន្ត​ជាច្រើន​រាប់មិនអស់​បន្ថែមទៀត​នោះ កំពុងតែ​ទាក់ចិត្ត​អ្នកទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ទីលាន​បាញ់​ធ្នូ​មួយកន្លែង​ដែលមាន​ឈ្មោះ បន្ទាយជ័យ ៨០២ ក្នុង​ឃុំ​បាគង​ជា​កន្លែង​កម្សាន្ត​មួយ​ដែល​លោកអ្នក​មិនគួរ​រំលង​នោះទេ​។​

​ទីលាន​បាញ់​ធ្នូ​បែប​បុរាណ​មួយកន្លែង​នេះ​មាន​ទីតាំងនៅ​ស្រុក​ប្រាសាទបាគង ឃុំ​បាគង មាន​ទីលាន​បាញ់​ធ្នូ​បុរាណ​ច្រើនបែប ថែមទាំង​មាន​គ្រូបង្រៀន​បាញ់​ធ្នូ​ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ ដើម្បី​បង្ហា​ត់បាញ់​ធ្នូ​ឱ្យបាន​ត្រឹមត្រូវ​បំផុត​។ បន្ទាប់ពី​ការបាញ់​ធ្នូ​កម្សាន្ត​ហើយ លោកអ្នក​ក៏​អាច​កម្មង់​អាហារ​បាន​ភ្លាមៗ​ទាំង​បែប​ខ្មែរ និង​បរទេស​ពី​ភោជនីយដ្ឋាន​សួន​មេអំបៅ​តែម្ដង ដែល​ចម្អិនម្ហូប​ដោយ​ចុងភៅ​ជំនាញ មាន​វិជ្ជាជីវៈ និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ផ្តោតទៅលើ​អនាម័យ​ជា​ចម្បង​។​



​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 
​លោកអ្នក​អាចទាក់ទង​ចង់​កម្មង់​អាហារ​អាចទាក់ទង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក http://www.facebook.com/butterflycambodia ឬ 010 571 771, 011 571 771
​សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាចទាក់ទង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក http://www.facebook.com/royalarcheryclub ឬ 012 955644 / 098 955644






ដោយ៖ Thmey Thmey 25 © រក្សាសិទ្ធិដោយ thmeythmey25.com