ដោយ៖ នាយយ៉ាន
រតនគិរី៖ យោធាកម្ពុជា បាននាំចូលរថយន្ដច្រើន ពីសហភាពសូវៀត(រុស្ស៊ី) កាលពីសម័យកុម្មុយនីស្ត ។ មកទល់សព្វថ្ងៃ រថយន្តទាំងនោះនៅសល់ច្រើនគួរសម ជាពិសេសឡានម៉ាក Ульяновский автомобильный завод (УАЗ) ប្រភេទ 469 ហើយមួយចំនួនបានក្លាយជាកម្មសិទ្ធិរបស់ជនស៊ីវិល។ ម្ចាស់សណ្ឋាគារសុវណ្ណគិរី ដែលមានទីតាំងនៅក្រុងបានលុង ខេត្តរតនគិរី ក៏មានរថយន្តយោធាប្រភេទ УАЗ-469 មួយគ្រឿងដែរ។ ដោយសាររថយន្តយោធាប្រភេទ УАЗ-469នេះ ជិះមិនកើត ដូច្នេះម្ចាស់វាសម្រេចដាក់តាំងមុខសណ្ឋាគារ។ វាមានគ្រឿងពីដើមទាំងអស់ លើកលែងតែកៅអីខាងមុខទាំង២។ ថ្នាំពណ៌កាគីនៅពីដើម។ រីឯសម្បកកង់ទាំង៤ ក៏នៅពីដើមដែរ តែកង់សឺកួរខាងក្រោយវាថ្មីវិញ។ កំណាត់កៅស៊ូវា មិនមែនពីដើមទេ តែត្រូវបានដេរដូចដើម។ ត្រូវបានបន្ថែមហ្វារខាងមុខលើក្រោមសងខាង។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖