Thmey Thmey 25
ទៅលេងសៀមរាប កុំភ្លេចណា! ល្ខោនសៀកកម្ពុជាហ្វាបើកអោយចូលទស្សនាឡើងវិញហើយ
12/11/2021 10:00 am សៀមរាប
បន្ទាប់ពីត្រូវបានផ្អាកសម្តែងមួយរយៈ ដោយសារបញ្ហាកូវីដ-១៩ ឥឡូវនេះល្ខោនសៀកកម្ពុជាហ្វារបានត្រលប់មកបម្រើអារម្មណ៍លោកអ្នកឡើងវិញហើយ។ ល្ខោនសៀកកម្ពុជាហ្វារនឹងបើកការសម្តែងជាមួយនិងការរៀបចំកម្មវីធីពិសេស រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៨ ១៩ ២០ វិច្ឆិកា ២០២១។ 

លោកអ្នកអញ្ជើញចូលរួមកម្សាន្តដោយសេរី និងឥតគិតថ្លៃជាមួយកម្មវិធីជាច្រើនទៀតផ្សេងទៀត ដូចជា៖ ការប្រគុំតន្ត្រីផ្តាល់បែបទសវត្សរ៍ឆ្នាំ៦០ ដោយក្រុមBBAND ក្រុមស្គរនារីតែមួយគត់នៅកម្ពុជាគឺក្រុមមេធា ការស្លៀកពាក់តុបតែងខ្លួនក្នុងឈុតបុរាណ ចាប់ពីម៉ោង៤ល្ងាចតទៅ។ ជាពិសេសក៏មាន ការលក់ម្ហូបអាហារបែបតាមដងវីថី ឬស្រ្តីតហ្វូដ (Street Food) ដ៏ឈ្ងុយឆ្ងាញ់ ដែលរៀបចំដោយក្រុមចុងភៅចំណានៗពី ក្រុមចុងភៅម្ហូបតាមដងវីថី។ ក្នុងនោះដែរ ភោជនីយដ្ឋាន «សួនមេអំបៅ»​ និងហាងផ្សេងៗជាច្រើនទៀតក៏បានចូលរួមដាក់លក់ម្ហូបនៅលើដងផ្លូវជាច្រើនមុខថែមទៀតផងដែរ។



កុំខកខានឱ្យសោះណា! ចូលមកលេងហ្វារ ទាំងអស់គ្នាជាមួយកម្មវីធីពេញមួយល្ងាចតែម្តង!

សម្រាប់ការកក់សំបុត្រទស្សនាសៀក និង ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាម៖
អ៊ីមែល៖ [email protected]
ទូរសព្ទ័៖ +855 15 499 480/ +855 92 225 320
WhatsApp & Telegram : +855 15 499 480
Web Chat : https://pharecircus.org

ឬឆាតមកកាន់ផេកហ្វេសប៊ុកយើងផ្ទាល់ Phare, The Cambodian Circus - ល្ខោនសៀកកម្ពុជាហ្វារ ដើម្បីចូលរួមទប់ស្កាត់ការរីរាលដាលកូវីដ១៩ យើងត្រូវរួមគ្នាអនុវត្តវិធានការ ៣កុំ ៣ការពារដែលមានដូចខាងក្រោម៖ 

- សូមបង្ហាញកាតចាក់វ៉ាក់សាំងកូវីដ១៩ដើម្បីចូលរូម
- ការរក្សាគម្លាតសុវត្ថិភាពនៅក្នុងកម្មវិធី និងកន្លែងសម្តែងសៀកនឹងត្រូវបានអនុវត្ត
- សូមមេត្តពាក់ម៉ាស់ ឬរបាំងមុខ
ដោយ៖ ថ្មីៗ © រក្សាសិទ្ធិដោយ thmeythmey25.com