Thmey Thmey 25
អំបុកលក្ខណៈគ្រួសាររបស់លោក ម៉ៃ ខា អាចផ្គត់ផ្គង់ទីផ្សារជាង១តោនក្នុងមួយរដូវ
28/04/2022 2:30 pm ត្បូងឃ្មុំ
ដោយ៖ ជី ចំរ៉ុង 

ត្បូងឃ្មុំ៖ ពលរដ្ឋជាង ២០គ្រួសារ រស់នៅភូមិពន្លៃផ្សារ  ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ប្រកបរបរដាល់អំបុកបន្ទាប់ពីធ្វើស្រែចម្ការ។ លោក ម៉ៃ ខា ជាកសិករមួយរូបក្នុងចំណោមកសិករ២០គ្រួសារដែលបានប្រកបរបរដាល់អំបុកតាំងពីឆ្នាំ២០០៤។ លោក ម៉ៃ ខា បានយកស្រូវច្រើនប្រភេទសម្រាប់ដាល់អំបុក ដូចជា នាងក្រអូប សែនក្រអូប និងស្រូវ៤៩ (ស្រូវបីខែ) និង ស្រូវផ្ការំដួលជាដើម ។ អ្នកខេត្តត្បូងឃ្មុំរូបនេះបានអោយថ្មីៗ២៥ ឱ្យដឹងថា លក់អំបុកក្នុងតម្លៃ ៨០០០រៀលក្នុងមួយគីឡូ និងអំបុកស្រូវបីខែ លក់ក្នុងតម្លៃ ៧០០០រៀលក្នុងមួយគីឡូក្រាម។ ក្នុងមួយរដូវ លោក ម៉ៃ ខា អាចដាល់អំបុកពី១០០០គីឡូក្រាមទៅ១២០០ គីឡូក្រាម ដើម្បីផ្គត់ផ្គង់ទីផ្សារ។ 

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 
ដោយ៖ ជី ចំរ៉ុង © រក្សាសិទ្ធិដោយ thmeythmey25.com