Thmey Thmey 25
ក្រសួងទេសចរណ៍ បើក​វគ្គ​បណ្ដុះបណ្ដាល «​ការគ្រប់គ្រង​ព្រឹត្តិការណ៍ និង​កម្មវិធី​» ដោយ​ឥតគិតថ្លៃ​
14/09/2021 4:21 pm ភ្នំពេញ ​ដោយ​៖ ជឿន ស្រី​ណ​យ​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បើក​វគ្គ​បណ្ដុះបណ្ដាល «​ការគ្រប់គ្រង​ព្រឹត្តិការណ៍ និង​កម្មវិធី​» តាមរយៈ​អន​ឡាញ ដោយ​ឥតគិតថ្លៃ​។ បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៩​តុលា ខាងមុខនេះ​។​


​ការបើក​វគ្គ​បណ្ដុះបណ្ដាល «​ការគ្រប់គ្រង​ព្រឹត្តិការណ៍ និង​កម្មវិធី​» ដើម្បី​លើកកម្ពស់​គុណភាព​សេវាកម្ម និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍​។ សិស្ស និស្សិត យុវជន មន្ត្រីរាជការ និង​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ អាច​ចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល ការគ្រប់គ្រង​ព្រឹត្តិការណ៍ និង​កម្មវិធី ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី ១០​កញ្ញា​។​

​បើតាម​ក្រសួងទេសចរណ៍ វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​បង្រៀន​ដោយ​សាស្ត្រាចារ្យ​បណ្ឌិត​ទេសចរណ៍​ជនជាតិ ឥណ្ឌូនេស៊ី លោក Fiman Sinaga, CHT​។ វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ចាប់​ផ្ដើមឡើង​នៅ​ថ្ងៃទី ៩​ខែតុលា ឆ្នាំ​២០២១​។​

​សាធារណជន​អាច​ចុះឈ្មោះ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​តាមរយៈ គេហទំព័រ https://www.tptd.org ឬ​អាច​ទំនាក់ទំនង តាម​លេខ​ទូរស័ព្ទ ០១២ ២៧៨ ៥៥២ ឬ ០៧៩ ៨៩៩ ៩១៩៕
ដោយ៖ ជឿន ស្រី​ណ​យ​ © រក្សាសិទ្ធិដោយ thmeythmey25.com