Thmey Thmey 25
បិទផ្សារសំរោងយ៉ោង និងផ្នែកខ្លះនៃភូមិចំនួនក្នុងស្រុកបាទី ក្រោយផ្ទុះការឆ្លងកូវីដ-១៩
20/05/2021 2:00 pm តាកែវ
ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ លោក អ៊ូច ភា អភិបាលខេត្តតាកែវ សម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិចំនួន៥ ក្នុងឃុំត្រពាំងសាបស្រុកបាទី ខេត្តតាកែវ ចាប់ពីថ្ងៃទី២០ឧសភា ឆ្នាំ២០២១តទៅ។ បើតាមសេចក្តីសម្រេចរបស់អភិបាលខេត្តរូបនេះ ភូមិចំនួន៤ដែលមានផ្នែកខ្លះត្រូវបិទខ្ទប់នោះ មានភូមិស្មៅខ្ញី ភូមិចក ភូមិពូនភ្នំ និងភូមិរលាំងគ្រើល។

លោក អ៊ូច ភា បានបញ្ជាក់ថា ភូមិទាំង៤ខាងលើនេះ គឺជាតំបន់ភូមិសាស្ត្រដែលមានអ្នកវិជ្ជមានជំងឺវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១។  ក្នុងថ្ងៃជាមួយគ្នានេះ ក៏លោក បានប្រកាសបិទផ្សារសំរោងយ៉ោង ដែលស្ថិតភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ផងដែរ។ ការបិទខ្ទប់តំបន់នៃភូមិសាស្ត្រទាំងនេះ នឹងធ្វើឡើងរហូតដល់មានជូនសេចក្តីជូនដំណឹងជាថ្មី។
 
នារយៈពេលប៉ុន្មានចុងក្រោយនេះ ខេត្តតាកែវមានចំនួនអ្នកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៩ឧសភា ឆ្នាំ២០២១ មកដល់ថ្ងៃទី១៨ ឧសភា ខេត្តតាកែវ រកឃើញឆ្លងកូវីដ-១៩ ចំនួន៣៥១នាក់ ដោយភាគច្រើនជាកម្មកររោងចក្រ៕ 

ដោយ៖ អ៊ូ សុខមាន (OU Sokmean)
ដោយ៖ អ៊ូ សុខមាន (OU Sokmean) © រក្សាសិទ្ធិដោយ thmeythmey25.com