Thmey Thmey 25
ស្វែងយល់​ពី​តួអង្គ​នីមួយៗ​ក្នុង​របាំ​ត្រុដិ
14/04/2021 9:00 am ភ្នំពេញ របាំ​ត្រុដិ ជា​បុណ្យ​ឆ្លង​ពី​ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី ពី​ភាព​ឧបទ្រពចង្រៃ ទៅ​ភាពសម្បូរ​សប្បាយ​។ របាំ​ត្រុដិ  ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ និយម​ក្នុង​រដូវ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឬ​ពិធី​ឡើង​គេហដ្ឋាន​ជាដើម​។ លោក ស៊ូ សា​វ៉ាង នាយក​ប្រតិបត្តិ​សមាគម ចលនា​វប្បធម៌​ជាតិ បាន​លើកឡើងថា របាំ​ត្រុដិ ជា​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាំងពី​យូរណាស់​ហើយ​។ បើតាម​លោក ស៊ូ សា​វ៉ាង របាំ​ត្រុដិ មាន​អ្នករាំ​ចំនួន ២៤​នាក់ ហើយ​តួអង្គ​នីមួយៗ​ក្នុង​របាំ​នេះ សុទ្ធតែ​សំខាន់ៗ និង​មាន​អត្ថន័យ​ផ្សេងៗ​គ្នា​។​

សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 
 
ដោយ៖ ញឹក ស្រីល័ក្ខ © រក្សាសិទ្ធិដោយ thmeythmey25.com