Thmey Thmey 25
គ្រួសារមួយក្នុងខេត្តកំពត ប្រើធុងសម្រាប់លីងកាហ្វេ
08/04/2021 12:00 pm កំពត កំពត៖ រៀងរាល់ខែគ្រួសារមួយនៅខេត្តកំពតតែងទិញគ្រាប់កាហ្វេ ២០គីឡូ យកទៅលីង។ ពួកគេលីងកាហ្វេនោះម្តង ១០គីឡូ និងចំណាយរយៈពេលជិត ១ម៉ោង។ បន្ទាប់ពីលីងរួច ត្រូវទុករយៈពេល ១ថ្ងៃទៅ ២ថ្ងៃ ទើបយកទៅកិននឹងមាស៊ីន។ វិធីសាស្ត្របែបសាមញ្ញនេះ នាំឲ្យកាហ្វេនៅរក្សារសជាតិដើម ឆ្ញាញ់ និងមានតម្លៃធម្មតាទៀតផង។ ម្ចាស់តូបកាហ្វេបា្រប់នាយយ៉ានថា៖«ប្រើម៉ាស៊ីនលីង វាមិនល្អ ព្រោះគេលាយជាមួយវត្ថុធាតុដើមផ្សេង»។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក លោកស្រី ទស្សនាវីដេអូសម្ភាសរវាង នាយ យ៉ាន និង ម្ចាសតូបកាហ្វេដូចខាងក្រោម៖
ដោយ៖ នាយ យ៉ាន © រក្សាសិទ្ធិដោយ thmeythmey25.com