Thmey Thmey 25
Xiaomi បំពាក់អេក្រង់ AMOLED  FHD+ លេីទូរស័ព្ទស៊េរីថ្មី #RedmiNote10 តម្លៃត្រឹមតែ $199 
01/04/2021 2:00 pm ភ្នំពេញ ថ្មីៗនេះយើងសង្កេតឃើញថាក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនផលិតនិងចែកចាយស្មាតហ្វូនចំណាត់ថ្នាក់លេខ៣ នៅក្នុងពិភពលោក កំពុងមានសន្ទុះទីផ្សាររីកចំរើនខ្លាំងគួរសមសម្រាប់ទីផ្សារនៅប្រទេសកម្ពុជា ជាមួយនឹងយុទ្ធសាស្ត្រវាយលុកទីផ្សារដោយផ្តោតទៅលើគុណភាព នឹងលក់ក្នុងតំលៃសមរម្យបំផុត។

ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសដាក់លក់ជាផ្លូវការនូវទូរស័ព្ទស៊េរីថ្មីមួយ នោះគឺ Redmi Note 10 ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត មានគុណសម្បត្តិពិសេសៗជាច្រើន ព្រមជាមួយសមត្ថភាពខ្លាំង និងលក់ក្នុងតំលៃពិសេសបំផុតមិនធ្លាប់មានកន្លងមក។
 
Redmi Note 10 គឺជាស្មាតហ្វូនដែលបំពាក់ដោយកាមេរ៉ា AI បួនគ្រាប់នៅខាងក្រោយទំហំ 48MP+8MP+2MP+2MP ដែលកាមេរ៉ានីមួយៗមានមុខងារផ្សេងៗគ្នា សម្រួលដល់ការថតរូបបានគ្រប់ស្ថានភាព។ បើនិយាយពីថាមពលថ្មវិញគឺកាន់តែពិសេស ព្រោះវាមានទំហំរហូតដល់ទៅ 5000mAh រួមជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33Wទៀតផង តែស្មាតហ្វូននេះនៅតែមានរាងស្ដើង ទំងន់ស្រាល ហើយបើយើងតាមការបញ្ចាក់របស់ក្រុមហ៊ុន អាយុកាលថ្មរបស់វាអាចទ្រទ្រង់រហូតដល់ទៅបួនឆ្នាំឯណោះ។ អ្វីដែលពិសេសថែមទៀត វាបានបំពាក់ដោយបន្ទះឈីបដែលកំលាំងខ្លាំងគឺ Qualcomm SnapdragonMT 678 ប្រើប្រាស់បច្ចេកវិទ្យា 11nm Processor ផ្តល់នូវសមត្ថភាពខ្ពស់ កំដៅទាប ប្រើប្រាស់ថាមពលថ្មតិច អាចបើកកម្មវិធីច្រើនក្នុងពេលតែមួយដោយមុនរអាក់រអួល ផ្ដល់ជួននូវមុខងារ AI ជាច្រើនសម្រាប់ជំនួយដល់ការប្រើប្រាស់។ Redmi Note 10 បំពាក់ដោយអេក្រង់ AMOLED លាតធំ Dot Display  ទំហំ6.43” ជាមួយនឹងកម្រិតបង្ហាញ FHD+  ច្បាស់ត្រជាក់ភ្នែក 2340 x 1080 និយាយជារួមសម្រាប់ស្មាតហ្វូនជាទូទៅនាពេលបច្ចុប្បន្នពុំទាន់មានស្មាតហ្វូនណាបំពាក់ដោយអេក្រង់ AMOLED FHD+ លក់ក្រោម $200 នោះទេ។



Redmi Note 10 គឺជាស្មាតហ្វូនស៊ីមពីរ អាចលេងអ៊ីនធើណិតក្នុងល្បឿន 4G ព្រមជាមួយទំហំម៉ាស៊ីនពីរជម្រើសគឺ RAM ទំហំ 4GB អង្គផ្ទុកទិន្នន័យទំហំ 64GB និង RAM ទំហំ 6GB អង្គផ្ទុកទិន្នន័យទំហំ 128GB ព្រមទាំងអាចថែមមេម៉ូរីរហូតដល់ទៅ 512GB ថែមទៀតផង ហើយមានពណ៌បួនជម្រើសគឺពណ៌ប្រផេះ ពណ៌បៃតង និងពណ៌ស ដែលសុទ្ធសឹងតែជាពណ៌ដ៏គួរអោយទាក់ទាញ និងស្រស់ស្អាតបំផុត។ 

តំលៃលក់រាយរបស់ Redmi Note 10 គឺលក់ក្នុងតំលៃត្រឹមតែ $199 សម្រាប់ RAM ទំហំ 4GB អង្គផ្ទុកទិន្នន័យទំហំ 64GB និងតំលៃ $239 សម្រាប់ RAM ទំហំ 6GB អង្គផ្ទុកទិន្នន័យទំហំ 128GB នេះគឺពិតជាពិសេសមែនទែនបើធៀបជាមួយគុណសម្បត្តិ និងលក្ខណៈពិសេសជាច្រើនរបស់វាដូចជា កាមេរ៉ា AI បួនគ្រាប់នៅខាងក្រោយទំហំ 48MP+8MP+2MP+2MP ថាមពលថ្មធំ 5000mAh រួមជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W បន្ទះឈីបដែលកំលាំងខ្លាំងគឺ Qualcomm SnapdragonMT 678 និងអេក្រង់ AMOLED លាតធំ Dot Display  ទំហំ6.43” ជាមួយនឹងកម្រិតបង្ហាញ FHD+ មិនធ្លាប់មានសម្រាប់ស្មាតហ្វូនទូទៅលក់ក្រោម $200។ អតិថិជន ក៏ដូចជា Mi Fan ទាំងអស់អាចរកជាវបាននៅតាមបណ្ដា Mi Store និងហាងលក់រាយទាំងអស់នៅទូទាំងប្រទេសកម្ពុជា៕







ដោយ៖ ThmeyThmey25 © រក្សាសិទ្ធិដោយ thmeythmey25.com