Thmey Thmey 25
២​ខែ​ដើមឆ្នាំ រមណីយដ្ឋាន​អង្គរ រកចំណូលបាន​ជាង ១៧​ម៉ឺន​ដុល្លារ ធ្លាក់ចុះ ៩៨,៩៣​ភាគរយ​
16/03/2021 3:00 pm ភ្នំពេញ ​ភ្នំពេញ​៖ រយៈពេល ២​ខែ​ដើមឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ចំនួន ១៧២,៨២៣​ដុល្លារ ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ដល់​ភ្ញៀវ​បរទេស​ចំនួន ៤.១៩៤​នាក់​។ ប្រាក់ចំណូល​នេះ បាន​ថយចុះ​រហូត ៩៨,៩៣​ភាគរយ បើ​ប្រៀបធៀប​រយៈ​ដូចគ្នា​នឹង​ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​។​

តួលេខ​របស់​គ្រឹះស្ថាន​អង្គរ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ទេសចរ​បរទេស តែ ២.៩៨១​នាក់​ប៉ុណ្ណោះ ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ទទួលបាន​ចំណូល​ចំនួន ១២២,៣៥៧​ដុល្លារ​។ ក្រៅពី​ការលក់​បណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរ កម្ពុជា​ទទួលបាន​ប្រាក់ចំណូល ១,៩៨០​ដុល្លារ ពី​ការលក់​បណ្ណ​នៅ​ប្រាសាទ​កោះកែរ ក្នុង​រយៈពេល ២​ខែ ឆ្នាំ​២០២១​។ បើតាម​គ្រឹះស្ថាន​អង្គរ​ដដែល ប្រាក់ចំណូល​ចំនួន ៨,៣៨៨​ដុល្លារ ត្រូវបាន​ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​៕
ដោយ៖ ខន ណា​រី​ © រក្សាសិទ្ធិដោយ thmeythmey25.com