Thmey Thmey 25
បណ្ឌិតនរវិទ្យា អាំង ជូលាន ពន្យល់មូលហេតុឧទ្យានអង្គរមាន«ជីវិត» និងត្រូវមាន«ជីវិត»រហូត
04/03/2021 4:00 pm សៀមរាប ភ្នំពេញ៖ លោកសាស្រ្តាចារ្យនរវិទ្យា អាំង ជូលាន ដែលបានធ្វើការស្រាវជ្រាវ និងតាមដានការវិវត្តសង្គម(វប្បធម៌ និងទំនៀមទម្លាប់) នៅតំបន់អង្គរអស់រយៈពេលជិត៣០ឆ្នាំមកហើយនោះ បានបកស្រាយ ពន្យល់ និងឆ្លើយតបទៅសំណួរដែលសួរថា តើហេតុអ្វីបានជាឧទ្យានអង្គរមានជីវិត ហើយឧទ្យានអង្គរនេះត្រូវតែមានជីវិតជានិរន្តរ៍។ សម្រាប់លោកបណ្ឌិតផ្នែកនរវិទ្យារូបនេះ វត្តមានភូមិ ប្រជាពលរដ្ឋ បរិស្ថាន ប្រពៃណី ទំនៀមទម្លាប់សុទ្ធតែបង្កើតតម្លៃបន្ថែមជូនប្រាង្គប្រាសាទទាំងអស់។ ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) និងលោក អាំង ជូលាន បណ្ឌិតផ្នែកនរវិទ្យាដូចតទៅ៖
ដោយ៖ គី សុខលីម © រក្សាសិទ្ធិដោយ thmeythmey25.com