Thmey Thmey 25
បុរស​ម្នាក់ ដែល​វាយកម្ទេច​រូបសំណាក​ព្រះអង្គ​ដងកើ កំពុង​ស្ថិតក្នុង​នីតិវិធី​ច្បាប់​
26/11/2020 4:29 pm ភ្នំពេញ ​ភ្នំពេញ​៖ បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​យក​ញញួរ​ទៅ​វាយ​ព្រះអង្គ​ដង​កើ បណ្ដាល​ឲ្យ​ខូចខាត​ព្រះ​ហត្ថ​ខាងស្ដាំ កាលពី​ថ្ងៃទី​២៥ វិច្ឆិកា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ទៀង ច័ន្ទ​សារ អធិការ​ខណៈ​ដូនពេញ​។ 

​លោក ទៀង ច័ន្ទ​សារ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​លើ​បុរស​ឈ្មោះ ឡោ គឹម​សួ ដែល​វាយ​រូបសំណាក​ព្រះអង្គ​ដង​កើ​ហើយ​។ ចំពោះ​មូល​នេះ​ការ​វាយកម្ទេច​រូបសំណាក​ព្រះអង្គ​ដង​កើ​នេះ លោក ទៀង ច័ន្ទ​សារ ថា វា​ជា​គឺ​រឿង​បុគ្គល​។​
 
«​យើង​ជា​សមត្ថកិច្ច​មាន​តួនាទី​ក្នុងការ​អន្តរាគមន៍ ហើយ​ចាត់វិធានការ​តាមច្បាប់ យើង​មិន​អាចមក​ស្រាយ​លម្អិត​បានទេ​ថា​មូលហេតុ​អ្វី ព្រោះ​ជាការ​ប្រព្រឹត្ត​របស់​បុគ្គ​ល​»​។ នេះ​បើតាម​អធិការ​ខណ្ឌដូនពេញ​៕ 
ដោយ៖ ឡាយ សុភាវតី © រក្សាសិទ្ធិដោយ thmeythmey25.com