Thmey Thmey 25
ជាង​១០​ខែ មាន​ទេសចរ​ជាង​៦​ពាន់​នាក់ បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​
21/11/2020 4:00 pm កំពង់ស្ពឺ

ភ្នំពេញ​៖ រយៈពេល​១១​ខែ គិត​ចាប់ពី​ខែមករា ដល់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​ចំនួន​៦,១៥៥​នាក់ បាន​ទៅ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឈឺ​ន ឈី​ម មគ្គុទ្ទេសក៍​ទេសចរ នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ប្រាប់ Thmeythmey25​។ តាម លោក ឈឺ​ន ឈី​ម ក្នុងចំណោម​ទេសចរ​ទាំ​ង​អស់ មាន​ទេសចរ​អន្តរជាតិ ប្រមាណ​៣៥​ភាគរយ​។

​ភ្នំ​ឱ​រ៉ា​ល់ បានទទួល​ទេសចរ​កាន់តែច្រើន នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក ឈឺ​ន ឈី​ម មគ្គុទ្ទេសក៍​ទេសចរ នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ប្រាប់ Thmeythmey 25​ថា គិត​ចាប់ពី​ខែមករា ដល់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​សរុប ៦,១៥៥​នាក់ បាន​ទៅ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ក្នុងនោះ​មាន​ទេសចរ​អន្តរជាតិ ប្រមាណ​៣៥​ភាគរយ​។ 

​លោក ឈឺ​ន ឈី​ម បាន​ប្រាប់ ThmeyThmey25 តាម​ទូរស័ព្ទ​ដូច្នេះ​ថា​៖ «​ទោះបី​ជាមាន​កូ​វីដ​-១៩ តែ​ភ្ញៀវទេសចរ​ទៅ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​កើនឡើង​។ ភ្ញៀវទេសចរ បរទេស​កើនឡើង​១០​ភាគរយ បើ​ប្រៀបធៀប​ពី​ឆ្នាំមុន​»។ មគ្គុទ្ទេសក៍​ទេសចរ​ភ្នំ​ឱ​រ៉ា​ល់​រូបនេះ បានបញ្ជាក់​បន្ថែមថា ចំនួន​ភ្ញៀវទេសចរ​បាន​កើន​លើស ពីអ្វី​ដែល​លោក បាន​រំពឹងទុក​។ កាលពី​ខែឧសភា​កន្លងទៅ មាន​ភ្ញៀវទេសចរ​ត្រឹម​ជាង​៣​ពាន់​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ កើន​លើស​៦​ពាន់​នាក់​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ឈឺ​ន ឈី​ម​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ត្រឹម​៣៥០​នាក់ ប៉ុណ្ណោះ ខណៈ​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ចំនួន​៤,៥០០​នាក់​៕

លោក ឈឺ​ន ឈី​ម មគ្គុទ្ទេសក៍​ទេសចរ នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់
ដោយ៖ ផាត ដា​ណេ​ © រក្សាសិទ្ធិដោយ thmeythmey25.com