Thmey Thmey 25
លោក វេ​ង សាខុន ផ្ដើម​បេសកកម្ម​នៅ​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡី​ស័ក
21/11/2020 2:00 pm ភ្នំពេញ លោក វេ​ង សាខុន ចាប់ផ្ដើម​បេសកកម្ម​តាម​ខេត្ត​ឡើងវិញ បន្ទាប់​អនុវត្តន៍​ការធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​រួចរាល់​។ តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​រដ្ឋមន្ត្រី​កសិកម្ម វេ​ង សាខុន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ជា​គោលដៅ​ក្នុង​បេសកកម្ម​នេះ​។​

បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា លោក វេ​ង សាខុន ចាប់ផ្ដើម​បេស   ក​កម្ម​តាម​ខេត្ត​ឡើងវិញ ដើម្បី​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ការងារ​ស្ដារ ដំណាំ​កសិកម្ម​ដែល​ខូចខាត នាពេល​កន្លងមក​ឡើង​វិញ​។ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក  វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម  ខេត្តកំពង់ឆ្នាំង គឺជា​គោលដៅ​ដំបូង បន្ទាប់មក​លោក​រដ្ឋមន្ត្រី នឹង​បន្ត​បេសកកម្ម​នៅ​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប និង​នៅ​ខេត្តកំពង់ធំ​។ 
 
​គោលបំណង​សំខាន់ ក្នុង​បេសកកម្ម​នេះ ដើម្បី​ពិនិត្យមើល​លទ្ធផល នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ ក្រោយពី​ប្រជាកសិករ​ទទួលបាន​ស្រូវពូជ​, ពិនិត្យ​ស្ថានភាព​ប្រភពទឹក នៅលើ​ទីតាំង​ដែល​បាន​ស្តារ និង​ការព្យាករណ៍​ការប្រើប្រាស់​ទឹក​ដល់​ការប្រមូល​ផល​។ បេសកកម្ម​នេះ ក៏​ដើម្បី​ពិនិត្យ និង​វាយតម្លៃ គុណភាព​ពូជស្រូវ (​អត្រា​ដំណុះ​គ្រាប់​) ដើម្បី​ទុកជា​ទឡ្ហីករណ៍ សម្រាប់​ការស្រាវជ្រាវ និង​ផលិត​ពូជស្រូវ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក វេ​ង សាខុន​។​
 
​សូមជម្រាបថា រាជធានី​-​ខេត្ត​ចំនួន​២០ បាន​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​កន្លងមក ក្នុងនោះ មាន មនុស្ស​ចំនួន​មាន​ពលរដ្ឋ​ប្រមាណ ៦០​ម៉ឺន​នាក់​រង​ផលប៉ះពាល់​,  មនុស្ស​៤៤​នាក់​បាន​បាត់​បង់ជីវិត  និង​ដំណាំ​កសិកម្ម​ប្រមាណ ៣៨​ម៉ឺន​ហិកតា ត្រូវបាន​ជន់​លិច​៕
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com