Thmey Thmey 25
អតិថិជន ដែល​គាំទ្រហាង​សួន​មេអំបៅ អាចមក​ពិសា​ម្ហូប​នៅ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​រាល់ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​
24/11/2020 4:06 pm ភ្នំពេញ ហាង​សួន​មេអំបៅ Butterflies Garden Restaurant ដែលមាន​ម្ហូប​ច្រើន​មុខ និង​រសជាតិ​ឆ្ងាញ់​ពិសា ពេលនេះ​បាន​នាំយក​មុខម្ហូប​របស់ខ្លួន ទៅ​ដាក់លក់​ក្នុង​បរិវេណ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​រៀងរាល់ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​។​

​អតិថិជន ដែល​តែងតែ​គាំទ្រ​មុខម្ហូប​នៅ​ហាង​សួន​មេអំបៅ Butterflies Garden Restaurant អាចមក​ពិសា​អាហារ​ពេល​ល្ងាច នៅក្នុង​បរិវេណ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ ក្រោយពេល​ទស្សនាការ​សម្ដែង​សិល្បៈ​បុរាណ និង​សម័យ​ផ្សេងៗ​រួច​។​

​ហាង​សួន​មេអំបៅ ជា​ហាង​១​ក្នុងចំណោម​ហាង​៥ ដែល​លក់​អាហារ​ក្នុង​បរិវេណ​អង្គការ មាន​លក់​មុខម្ហូប​ខ្មែរ​គ្រប់​ប្រភេទ ហើយ​មុខម្ហូប​ដែល​ដាក់លក់​នៅក្នុង​ទីតាំង​នោះ ភាគច្រើន​ជា​ប្រភេទ​ម្ហូប​តាម​ដង​វិថី (Street Foods) និង​មានការ​ផ្លាស់ប្ដូរ​ជា​រៀងរាល់ថ្ងៃ​។​



​មូលហេតុ​ដែល ហាង​សួន​មេអំបៅ ទៅ​ដាក់លក់​មុខម្ហូប​របស់​ខ្លួន​នៅក្នុង​បរិវេណ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​គឺ ដើម្បី​ចូលរួមចំណែក​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុងស្រុក ពិសេស​ទេសចរណ៍​បែប​ប្រពៃណី វប្បធម៌ សិល្បៈ​ជាដើម​។ 

​សម្រាប់​ព័ត៌មាន​បន្ថែម លោក​-​អ្នកនាង អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១០ ៥៧១ ៧៧១ ឬ ០១១ ៥៧១ ៧៧១៕





ដោយ៖ ផាត ដា​ណេ​ © រក្សាសិទ្ធិដោយ thmeythmey25.com