Thmey Thmey 25
ទន្រ្ទនរមាស់-ទន្ទ្រានខេត្តញី-ក្រពះជ្រូក ជាឱសថព្យាបាលឈឺក្បាល ឈឺក្រពះ ឈឺត្រចៀក
02/11/2020 6:59 am ភ្នំពេញ ទន្រ្ទនរមាស់-ទន្ទ្រានខេត្តញី-ក្រពះជ្រូក ជាប្រភេទរុក្ខជាតិស្មៅមួយប្រភេទ មានដុះនៅតាមតំបន់ទំនាបគ្រប់ទីកន្លែង ។ រុក្ខជាតិស្មៅប្រភេទនេះ មានកម្ពស់ជាមធ្យម ពី២០-៦០សង់ទីម៉ែត្រ។ 

សៀវភៅរុក្ខជាតិឱសថកម្ពុជា បានបង្ហាញថា គ្រប់ផ្នែកនៃស្មៅនេះ ត្រូវបានប្រើប្រាស់ជាឱសថសម្រាប់បិតរបួស បិតលើក្បាលព្យាបាលឈឺក្បាល។ ស្លឹកច្របាច់ជាមួយទឹកអាចយកមកផឹកព្យាបាលឈឺក្រពះ និងបន្តក់ក្នុងត្រចៀកព្យាបាលឈឺត្រចៀកទៀតផង៕

(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ 
 
ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com