Thmey Thmey 25
កំណាត់ផ្លូវជាតិលេខ២,ផ្លូវជាតិ២០ និងផ្លូវលេខ៣៤ បន្តបិទចរាចណ៍រថយន្តធុនធំដដែល
22/10/2020 1:59 pm ភ្នំពេញ ចាប់ពីថ្ងៃទី២២តុលានេះ យានយន្តគ្រប់ប្រភេទ អាចធ្វើចរាចរណ៍ធម្មតាឡើងវិញបាន នៅលើកំណាត់ផ្លូវជាតិ ផ្លូវខេត្ត ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ នេះបើតាសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលពន្យល់ថា ការបើកចរាចរណ៍ឡើងវិញគឺបន្ទាប់ពី ស្ថានភាពទឹកជំនន់បានស្រកផុតអស់ពីតួផ្លូវ។ 

ដ្បិតផ្លូវក្នុងខេត្តបើកឲ្យចរាចរណ៍ឡើងវិញ ប៉ុន្តែអាជ្ញាធរនៅតែបន្តហាមឃាត់ ការធ្វើចរាចរណ៍រថយន្តធុនធំឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ២, ផ្លូវជាតិលេខ ២០ និងផ្លូវលេខ 1KD9 (លេខ៣៤) ដដែល។ នេះបើតាមមន្ទីរសាធារណការខេត្តកណ្តាល ដែលបន្តបញ្ជាក់ថា ការបើកចរាចរណ៍វិញសម្រាប់រថយន្តធុនធំ នឹងធ្វើឡើងនៅពេល ទឹកបានស្រកផុតអស់ពីចិញ្ចើមផ្លូវ និងជាយផ្លូវ៕
 
ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com