Thmey Thmey 25
ចេកទេស ព្យាបាលជំងឺខ្សោយ និងបាក់កម្លាំង
22/10/2020 7:59 am ភ្នំពេញ ចេកទេស ជារុក្ខជាតិប្រភេទស្មៅ ដែលគេដំាលម្អក្នុងសួនតាមគេហដ្ឋាន និងតាមសួនសាធារណៈ។ បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ដើម និងស្លឹក ស្ងោររំងាស់ ផឹកព្យាបាល ជំងឺខ្សោយបាក់កម្លាំង។ 

ដើម និងស្លឹកស្ងួត ដុតបង្ហុយផ្សែង សម្លាប់សត្វល្អិត។ រីឯឫសស្ងោររំងាស់ ៣០នាទី យកផឹក សម្រាប់បញ្ចេញជាតិពុលពីក្នុងខ្លួន និងព្យាបាលរលាកថ្លើមស្រាល។ ម៉្យាងទៀត យើងបុកយកមកលាបបំពោកលើស្បែក ព្យាបាល ខ្ទុះ របួស បោកទង្គិច។ ចំណែកផ្កាវិញ ដាំផឹកព្យាបាលរបួស ចេញឈាមខាងក្រៅ។ ពេលខ្លះទៀតគេប្រើស្លឹក យកមកត្រាំទឹក ដើម្បីបន្ថយការនឿយហត់ សម្រាប់ស្ត្រីមានផ្ទៃពោះគ្រប់ខែ អង្គុយត្រំា។ កម្រិតប្រើប្រាស់ក្នុងមួយថ្ងៃ ឬសស្ងួត ១៥ទៅ ៣០ក្រាម និង ៥០ទៅ ៩០ក្រាមឬសស្រស់។ ចំពោះកម្រិតប្រើផ្កា ១០ទៅ ១៥ក្រាម ផ្កាស្ងួត និង ៣០ទៅ ៤៥ក្រាម ផ្កាស្រស់។ 

(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ 
 
ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com