Thmey Thmey 25
កំពីងពួយ ឬផ្កាតាំងយូ ជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែម នោមតិច និងនោមមានឈាម
26/09/2020 6:59 am ភ្នំពេញ កំពីងពួយ ឬផ្កាតាំងយូរ ជារុក្ខជាតិសម្បូរផ្លែ ងាយដុះកូនបន្ត មានកម្ពស់៤០-៦០សង់ទីម៉ែត្រ និងមានផ្កាពណ៌ផ្កាឈូកដិត។ បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ស្លឹករបស់រុក្ខជាតិនេះ ជាថ្នាំព្យាបាលជំងឺនោមតិច នោមមានឈាម ទឹកនោមផ្អែម និងរដូវមិនទៀង។ រីឯ ស្លឹក និងឫស ប្រើដាំផឹក ព្យាបាលជំងឺលើសសម្ពាធឈាម។  
បរិមាណប្រើ ៤-៨ក្រាម ដាំទឹកផឹក។ 


(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។

 
ដោយ៖ អ៊ុត រស្មី © រក្សាសិទ្ធិដោយ thmeythmey25.com