Thmey Thmey 25
លើកស្ទួយ ផលិតផលក្នុង ស្រុក «ភោជនីយដ្ឋាន សួន មេអំបៅ» ទិញ សាច់ និង បន្លែ ធម្មជាតិស្រស់ៗ ពី អ្នកស្រុក ដើម្បី ចំអិន អាហារ ឈ្ងុយឆ្ងាញ់ និង មាន សុវត្ថិភាព
17/11/2020 11:20 am សៀមរាប ​ភោជនីយដ្ឋាន សួន​មេអំបៅ Butterflies Garden Restaurant ជា​ភោ​ជនី​ដ្ឋា​ន​មួយ​នៅ​ខេត្តសៀមរាប ទឹកដី​អង្គរ ដែលមាន​ម្ហូ​ម​ឆ្ងាញ់ៗ​បែប​ខ្មែរ ប្រកបដោយ​ផាសុខភាព ដោយមាន​សួន​ធម្មជាតិ​ស្រស់ស្អាត និង​មាន​សត្វ​មេអំបៅ​ជាច្រើន ដើម្បី​បង្កើត​ឲ្យ​អតិថិជន​អាច​ថតរូប និង​ទស្សនា​មេអំបៅ អំឡុងពេល​បរិ​ភាគ​អាហារ​ផងដែរ​។​



លោក ឌុ​ក ដេ​ត ជា​មេ​ចុងភៅ និង​ជា​ម្ចាស់​ភោជនីយដ្ឋាន សួន​មេអំបៅ បាន​ប្រាប់​សារពត៌មាន​ថ្មីៗ​២៥ ដូច្នេះ​ថា​៖ «​ភោជនីយដ្ឋាន សួន​មេអំបៅ Butterflies Garden Restaurant ផ្ដោតទៅលើ​សុខភាព​របស់​អតិថិជន​ជា​ចំបង និង​បម្រើ​សេវាកម្ម​យ៉ាង​ពេញចិត្ត​។ បន្ថែម​ពីនេះ​ទៀត ក្នុង​ហាង​មាន​មេអំបៅ​ហើរ​នៅក្នុង​ហាង​ជាច្រើន​ដើម្បី​ជា​ទស្សនីយភាព​សម្រាប់​ភ្ញៀវ​បាន​ទស្សនា​ផងដែរ​»​។



ចុងភៅ​ល្បី​រូបនេះ បន្តថា​៖ «​ក្នុង​ភោជនីយដ្ឋាន​របស់​យើង គឺ​យើង​ទិញ​សាច់​បន្លែ​ធម្មជាតិ​នៅក្នុង​ស្រុក ឬ​ពី​ប្រជាកសិករ​ផ្ទាល់​តែម្ដង​។ នេះ​គឺជា​ចំណែក​មួយ​ដើម្បី​លើកទឹកចិត្ត​ប្រជាកសិករ​ផងដែរ​។ យើង​មានមុខ​ម្ហូ​ម​ពិសេស​ជាច្រើន​ដើម្បី​ត្រៀម​បម្រើ​អតិថិជន​គ្រប់ពេលវេលា​​»។



​បើក​ជា​រៀងរាល់ថ្ងៃ ចាប់ពី ម៉ោង 9:00AM -  9:00PM
​លេខ​ទំនាក់ទំនង : +855 10 571 771 / 011 571 771
​អ​ម៉ែ​ល : [email protected]
​អាស័យដ្ឋាន  : ៧០០​ម ពី​ផ្លូវ ជាតិ លេខ​៦ ,  ខាងជើង​ផ្សារ​ធំថ្មី ភូមិ​ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប ។​
Map: https://goo.gl/maps/xMhir4zg37Cn7eYd9
ដោយ៖ ថ្មីៗ២៥ © រក្សាសិទ្ធិដោយ thmeythmey25.com