Thmey Thmey 25
របរ​លក់​ពងមាន់ ចេក ពោត និង​ដំឡូង​អាំង ធ្វើ​ឲ្យ​អ្នកស្រី ស្រី​ម៉ៅ មិនបាច់​ធ្វើ​ចំណាកស្រុក​
30/11/-0001 12:00 am បាត់ដំបង
​បាត់ដំបង​៖ អ្នកស្រី ស្រី​ម៉ៅ​គឺជា​អ្នកលក់​ពងមាន់​អាំង ចេកអាំង ពោត​អាំង ដំឡូង​អាំង​នៅមុខ​វត្ត​តា​មឹម ដែល​ស្ថិត​ក្នុងភូមិ​វត្ត​តា​ម៉ឹម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ រយៈពេល​៤​ឆ្នាំ​មកហើយ ដែល​អ្នកស្រី​ប្រក​បរបរ​នេះ​។ ស្ត្រី​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​មួយថ្ងៃ អ្នកស្រី​អាច​រកចំណូលបាន​៥-៦​ម៉ឺន​រៀល ហើយ​ថ្ងៃ​ខ្លះ​លក់បាន​ប្រាក់​ដល់​ទៅ ១០​ម៉ឺន​រៀល​ក៏មានដែរ​។  អ្នកស្រី​ស្រី​ម៉ៅ បញ្ជាក់ថា​៖«​បើ​មេឃ​ភ្លៀង​លក់ដាច់​ណាស់ មេឃ​រលឹម​តិចៗ​អ៊ីចឹង​លក់ដាច់​សប្បាយ​លក់ តែ​ត្រជាក់​លក់ដាច់​របស់​យើង​សុទ្ធ​អាំង ដ៏​មេឃ​ក្ដៅ​របស់​យើង​លក់​អត់​សូវ​ដាច់​»​។ ចំណូល​នេះ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​និង​មិនបាច់​ឲ្យ​អ្នកស្រី ធ្វើ​ចំណាកស្រុក​នោះឡើយ​។ នេះ​ជាការ​បន្ថែម​របស់​អ្នកស្រី ស្រី​ម៉ៅ​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកសារព័ត៌មាន ThmeyThmey.com និង​អ្នកស្រី ស្រី​ម៉ៅ អ្នកលក់ដូរ​នៅមុខ​វត្ត​តា​មឹម​ដូចតទៅ​៖ 
 
 
ដោយ៖ 45 © រក្សាសិទ្ធិដោយ thmeythmey25.com