Thmey Thmey 25
អធិការស្រុក​ត្រាំកក់​៖ ខ្វះ​ជាតិ​ស្ករ ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​កម្មការិនី​ជាង ២០០​នាក់ ដួលសន្លប់
30/11/-0001 12:00 am តាកែវ កម្មការិនី​២៧៣​នាក់ ដែល​ដួលសន្លប់ កាលពី​ថ្ងៃទី​៩ ខែកក្កដា នៅ​រោងចក្រ ប៉ុន តឹក​ហ៊ូ​ត​វែ​រ អិ​ល​ធី​ឌី ស្ថិតនៅ​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ គឺ​ដោយសារតែ​ខ្វះ​ជាតិ​ស្ករ ហើយ​ការដួលសន្លប់​នេះ មិនមាន​អ្វី​ធ្ងន់ធ្ងរ​ទេ​។ នេះ​បើតាម​ការឱ្យ​ដឹង ពី​លោក អ៊ុក ភី​យ៉ា អធិការ​ស្រុក​ត្រាំកក់ និង​បាន​បន្តថា នៅថ្ងៃនេះ អ្នកខ្លះ បាន​ចូលធ្វើការ​វិញ​ជា​បណ្តើរៗ​ហើយ​។​

អធិការ​ស្រុក​ត្រាំកក់ អ៊ុក ភី​យ៉ា បានឱ្យដឹង​បន្ថែមថា កម្មការិនី​ដែល​ដួលសន្លប់ ២៧៣​នាក់ គឺមាន​មួយចំនួន ខ្វះ​ជាតិ​ស្ករ និង​មួយចំនួនទៀត​ឃើញ​កម្មការិនី​ដូចគ្នា​ដួលសន្លប់​ក៏​ភ័យ ហើយ​បាន​សន្លប់​ផងដែរ​។ លោក បន្ថែមទៀតថា នៅពេល​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ទេ​ព្យ អ្នក​ដែល​ឃើញ​គេ​ដួលសន្លប់​បានដឹងខ្លួន ហើយ​ក៏បាន​ត្រឡប់ទៅផ្ទះ​វិញ និង​បាន​ចូលធ្វើការ​វិញ​ជាធម្មតា​នៅថ្ងៃនេះ ចំណែក​អ្នក​ដែល​ខ្វះ​ជាតិ​ស្ករ កំពុងតែ​សម្រាក​នៅឡើយ​។​

«​ចំពោះ​ការដួលសន្លប់​នេះ​មិន​ពាក់ព័ន្ធ​ទៅនឹង​សារធាតុ​គីមី​អ្វី​ទេ បើតាម​ការ​ចុះមក​ពិនិត្យ​ពី​ក្រសួង​ការងារ​»​។ នេះ​ជាការ​បញ្ជាក់ របស់ លោក អ៊ុក ភី​យ៉ា ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​៕

relate

ដោយ៖ 111 © រក្សាសិទ្ធិដោយ thmeythmey25.com