Thmey Thmey 25
«​សង្ក្រាន្ត​បន្ទាយមានជ័យ​» រៀប​នៅ​សិរីសោភ័ណ ប៉ោយប៉ែត និង​បន្ទាយឆ្មារ​ពី​នា​ថ្ងៃ​១៤-១៦ មេសា​
30/11/-0001 12:00 am បន្ទាយមានជ័យ ​បន្ទាយមានជ័យ​៖ សង្ក្រាន្ត​បន្ទាយមានជ័យ នឹង​រៀបចំ​នៅ​ទីតាំង ៣​ធំៗ រួមមាន​ក្នុង​ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត និង​ទីតាំង​ប្រាសាទបន្ទាយឆ្មារ ដែលមាន​រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី ១៤ ដល់ ថ្ងៃទី ១៦ ខែមេសា​ខាងមុខនេះ​។ ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បន្ទាយមានជ័យ​» រៀបចំ​ដោយ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ ស​.​ស​.​យ​.​ក ខេត្តបន្ទាយមានជ័យ​។

​លោក ស្រៀ​ង សុផល អនុប្រធាន ស​.​ស​.​យ​.​ក ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ព្រឹត្តិការណ៍  «​សង្ក្រាន្ត​បន្ទាយមានជ័យ​» រៀបចំឡើង​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​បង្កើត​ភាព​រីករាយ​ដល់​ប្រជាពលរដ្ឋ​។ អនុប្រធាន ស​.​ស​.​យ​.​ក ខេត្ត​រូបនេះ បញ្ជាក់ថា តាមរយៈ​ព្រឹត្តិការណ៍​នេះ  នឹង​នាំ​ចំណូល​សេដ្ឋកិច្ច​ដល់​ខេត្ត​, កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​ដែល​ទៅ​កម្សាន្ត​នៅក្រៅ​ស្រុក រួមទាំង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​ខេត្ត​ផងដែរ​។



​បើតាម​លោក ស្រៀ​ង សុផល ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បន្ទាយមានជ័យ​» មានកម្ម​វិធី​ជាច្រើន​ទាំង​បែប​សាសនា ប្រពៃណី ការប្រគំ​តន្ត្រីសម័យ និង​ប្រគំ​ស្គរ​ដៃ​ជាដើម​។ ក្នុង​ព្រឹត្តិការណ៍​នេះ នឹងមាន​ការតាំង​បង្ហាញ​មួក​, អង្រុត និង​ឈ្នាង​ខ្នាត​ធំ នៅក្នុង​បរិវេណ​ប្រាសាទបន្ទាយឆ្មារ រួមទាំង​ការលេង​ល្បែង​ប្រជាប្រិយ ១០​ប្រភេទ នៅ​ទីតាំង​ទាំង​៣​ផងដែរ​។

​ក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បន្ទាយមានជ័យ​» ឆ្នាំ​២០១៨​នេះ នឹងមាន​កម្មវិធី​ចាប់ឆ្នោត​ដល់​អ្នកចូលរួម អាច​ទទួលបាន​រង្វាន់​ជាច្រើន​រួមមាន ម៉ាស៊ីនកិនស្រូវ​ខ្នាតតូច​, ទូរទស្សន៍​, ទូរ​ទឹកកក​, ឆ្នាំង​ដាំបាយ​អគ្គិសនី និង​កង់​ជាដើម​។ សម្រាប់​ព្រឹត្តិការណ៍​នេះ កងកម្លាំង​២០០​នាក់ នឹងដាក់​ការពារ​សន្តិសុខ ដល់​ប្រជាពលរដ្ឋ​។​



​អនុប្រធាន ស​.​ស​.​យ​.​ក ខេត្តបន្ទាយមានជ័យ លោក ស្រៀ​ង សុផល បញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​នេះ នៅ​ទីតាំង​ប្រារព្ធ​កម្មវិធី​នីមួយៗ ត្រូវ​ចំណាយ​ថវិកា​ពី ៥​ម៉ឺន ទៅ ៧​ម៉ឺន​ដុល្លារ ដែលជា​ថវិកា​ឧបត្ថម្ភ​របស់​រដ្ឋបាល​ខេត្ត ប្រធាន​ស​.​ស​.​យ​.​ក​. ខេត្ត និង​សប្បុរសជន​នានា​។​

​សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បន្ទាយមានជ័យ​»​។ បើតាម លោក ស្រៀ​ង សុផល ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ «​សង្ក្រាន្ត​បន្ទាយមានជ័យ​» បាន​ទាក់ទាញ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​មក​កម្សាន្ត និង​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​៕
 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​
ដោយ៖ 95 © រក្សាសិទ្ធិដោយ thmeythmey25.com