Thmey Thmey 25
ក្រចេះ
3 សប្ដាហ៍ . ក្រចេះ ប្រទះឃើញសត្វជិតផុតពូជ«រមាំង» ៤ក្បាល នៅដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ 

ប្រទះឃើញសត្វជិតផុតពូជ«រមាំង» ៤ក្បាល នៅដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ 

4 ខែ . ក្រចេះ ឆ្នាំនេះ WCS រកឃើញ​ពង​កន្ធាយ​ក្បាល​កង្កែប​ជិត​១៨០០​ពង ហើយ​លែង​ទៅ​ធម្មជាតិ​វិញ ៦៥៣​ក្បាល​

​ភ្នំពេញ​៖ រដូវ​កាល​ពង​កូន​កន្ធាយ​ក្បាល​កង្កែប ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ខែឧសភា ឆ្នាំ​២០២០​នេះ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) បាន​រកឃើញ​សំបុក​កន្ធាយ​ក្បាល​កង្កែប​ចំនួន​៤៩​សំបុក ដែលមាន​១,៧៥៦​ពង​នៅ​ទីជម្រក​ធម្មជាតិ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ ក្នុងចំណោម​ពង​កន្ធាយ​ដែល​រកឃើញ​នោះ មានកូន​កន្ធាយ​ចំនួន​៦៥៣​ក្បាល ត្រូវបាន​អង្គការ WCS លែង​ឲ្យ​ទៅ​រស់​នៅតាម​ទីជម្រក​ធម្មជាតិ​វិញ​។ ចំណែក​កូន​...

5 ខែ . ក្រចេះ មន្ត្រី​ទេសចរណ៍​ខេត្តក្រចេះ ស្វាគមន៍​ទេសចរ​ចិន តែ​បារម្ភ​...!

ក្រចេះ​៖ លោកស្រី ញឹក ភា​រី អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បង្ហាញ​ការព្រួយបារម្ភ​ពី​កំណើន ភ្ញៀវទេសចរ​ចិន ដែល​អាច​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវទេសចរ​អឺរ៉ុប មកលេង​ខេត្តក្រចេះ​។ បើតាម​អនុប្រធាន មន្ទីរ​ទេសចរណ៍​រូបនេះ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​បានមក​ទស្សនា​កម្សាន្ត នៅ​ខេត្តក្រចេះ ក្នុង​ឆ្នាំ​២០១៩ មាន​ភ្ញៀវ​អឺរ៉ុប​ចំនួន ៥, ២៥៣​នាក់​ចំនួន និង​ភ្ញៀ​ទេសចរ​ចំនួន​ចិន ២,៥១៥​នាក់​។